អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការដំឡើងថ្លៃសេវាធ្វើដំណើរតាមយន្តហោះអាចជាផ្នែកមួយប៉ះពាល់ដល់វិស័យទេសចរណ៍?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាលបានយល់ព្រមតាមសំណើក្រុមហ៊ុនសម្បទានព្រលានយន្តហោះហៅកាត់ថា SCA ក្នុងការដំឡើងថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរណ៍ពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងនោះសេវាកម្មអ្នកដំណើរសម្រាប់ជនជាតិខ្មែរគឺឡើងដល់២៣ដុល្លារ ខណៈពីមុនតែ១៨ដុល្លារ។ ចំណែកជនជាតិបរទេសវិញ គឺឡើងដល់៣០ដុល្លារ ខណៈពីមុនតម្លៃតែ២៥ដុល្លារប៉ុណ្ណោះ។ ការដំឡើងថ្លៃសេវាកម្មអ្នកដំណើរនេះ ជាក្ដីព្រួយបារម្ភមួយធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា ខណៈបច្ចុប្បន្នវិស័យនេះបាននិងកំពុងជួបនូវបញ្ហាប្រឈមនៅឡើយ។

រូបភាពវាគ្មិននៅក្នុងនាទីព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ ពាក់ព័ន្ធការដំឡើងថ្លៃសេវាអ្នកធ្វើដំណើរតាមយន្តហោះ និងវិស័យទេសចរណ៍
រូបភាពវាគ្មិននៅក្នុងនាទីព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ ពាក់ព័ន្ធការដំឡើងថ្លៃសេវាអ្នកធ្វើដំណើរតាមយន្តហោះ និងវិស័យទេសចរណ៍ © internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ