អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជំនឿងប់ងល់នៅក្នុងសង្គមខ្មែរជះឥទ្ធិពលយ៉ាងណានៅក្នុងបរិបទបច្ចុប្បន្ន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជារឿយៗពលរដ្ឋខ្មែរ ជាពិសេសអ្នកនៅទីជនបទ តែងនាំគ្នាផ្អើលដុតធូបទៀន និងរៀបចំពិធីផ្សេងៗនៅពេលដែលមានអភូតហេតុចម្លែកអ្វីមួយកើតឡើង។ អបិយជំនឿបន្តមកពីដូនតាជារឿងមួយ ប៉ុន្តែជំនឿមិនសមហេតុផលជារឿងមួយទៀត។ ពេលខ្លះគ្រាន់តែសត្វកើតមកខុសប្រក្រតី ឬដើមរុក្ខជាតិមានលក្ខណៈខុសពីធម្មតា ឬក៏អ្នកខ្លះតាំងខ្លួនថា ជាអ្នកមានបុណ្យក៏អាចធ្វើឲ្យមនុស្សម្នាផ្អើលនាំគ្នាដុតធូបទៀនគោរពបូជាភ្លូកទឹកភ្លូកដីផងដែរ។ ជាក់ស្ដែងថ្មីៗនេះមានព្រះសង្ឃមួយអង្គល្បីថាមានអាយុវែង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋផ្អើលនាំគ្នាជឿដូចគ្នាទៅនឹងជំនឿដែរ។

អបិយជំនឿបន្តមកពីដូនតាជា
អបិយជំនឿបន្តមកពីដូនតាជា © វិទ្យុបារាំងអន្តរជាតិ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ