អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គមស៊ីវិលសង្ឃឹមថា យុទ្ធនាការរកមន្ត្រីពាក់ព័ន្ធគ្រឿងញៀនមានភាពយូរអង្វែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

យ៉ាង​ហោចណាស់​មន្ត្រី​ជាង​២០​នាក់​រក​ឃើញ​មាន​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​គិត​ត្រឹម​ថ្ងៃ​ទី១០​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣។ តួលេខ​បណ្ដោះ​អាសន្ន​នេះ​គេ​រាប់​ត្រឹម​ការ​ចាប់​ផ្ដើម​អនុវត្ត​យុទ្ធនាការ​បង្ក្រាបគ្រឿងញៀន​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហា​ផ្ទៃ​និង​ក្រសួង​ការពារជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​កាល​ពី​អំឡុងខែ​កញ្ញា​កន្លង​ទៅ។  មន្ត្រី​ជាង​២០​នាក់នោះ​អ្នក​ខ្លះ​មាន​ឋានៈ​ចាប់ពីឧត្ដមសេនីយ៍ទោ បញ្ជាការ​រង ប៉េអឹម​ខេត្តកំពង់​ស្ពឺ មេ​បញ្ជាការ​ប៉េអឹម​ស្រុក​ភ្នំ​ស្រួច មន្ត្រី​នគរបាល ទាហ៊ាន​ក្រសួង​ការពារជាតិ​ជាដើម។ ចំណែកសង្គមស៊ីវិល អ្នកវិភាគ អ្នកតាមដាន​សង្គម​បង្ហាញ​ការ​ស្វាគមន៍​ក្រោយរកឃើញ​ជា​បន្តបន្ទាប់​មន្ត្រី​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន ហើយ​ពួកគេ​សង្ឃឹមថា យុទ្ធនាការ​រក​មន្ត្រី​ពាក់ព័ន្ធ​គ្រឿងញៀន​មាន​ភាព​យូរ​អង្វែង។

សង្គមស៊ីវិលរំពឹងថា យុទ្ធនាការរកមន្ត្រីពាក់ព័ន្ធគ្រឿងញៀនមានភាពយូរអង្វែង
rfi © rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ