អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រយៈពេល៣ខែ៖ តើរដ្ឋាភិបាលអាណត្តិថ្មីសម្រេចបានលទ្ធផលអ្វីជាដុំកំភួនខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា គឺមានរយៈពេល៣ខែ​គត់ដែលរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតឡើងកាន់តំណែងជំនួសរដ្ឋាភិបាលអាណត្តិចាស់។ ៣ខែនៃថ្នាក់ដឹកនាំថ្មី រដ្ឋាភិបាលខ្លួនឯងអះអាងថា បានសម្រេចនូវលទ្ធផលជាវិជ្ជមានច្រើនទាំងកិច្ចការក្នុងប្រទេស និងក្រៅប្រទេស ពិសេសការផ្តើមអនុវត្តនូវគោលនយោបាយរបស់ខ្លួនសម្រាប់អាណត្តិថ្មីនេះរួមមាន ការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ សេវាសុខាភិបាល​ និងសេវាសាធារណៈផ្សេងៗទៀត។ យ៉ាងណាសម្រាប់អ្នកវិភាគសង្គមវិញ រយៈពេល៣ខែមកនេះ រដ្ឋាភិបាលនៅមិនទាន់បញ្ចេញស្នាដៃអ្វីឱ្យលេចធ្លោ និងមានប្រសិទ្ធិភាពខ្លាំងនៅឡើយ ពិសេសបញ្ហាដែលកើតមានចំពោះពលរដ្ឋដូចជា វិបត្តិហិរញ្ញវត្ថុ ដីធ្លី ចំណាកស្រុក​ និងលំហសេរីភាពនយោបាយ។

វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនៅក្នុងព្រះបរមរាជវាំងក្នុងគ្រាដែលរដ្ឋាភិបាលអាណត្តិថ្មីត្រូវផឹកទឹកសម្បថ
វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនៅក្នុងព្រះបរមរាជវាំងក្នុងគ្រាដែលរដ្ឋាភិបាលអាណត្តិថ្មីត្រូវផឹកទឹកសម្បថ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ