អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វី​សាច់បង្កក​ខុសច្បាប់​ជិត​ ៤០០​តោន ​អាច​នាំចូល​ដល់​កណ្តាល​ក្រុង​ដោយ​គ្មាន​ឧបសគ្គ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាច់​បង្កក​ខុសច្បាប់​ជិត​ ៤​សែន​គីឡូក្រាម ​ឬ​ជិត​៤០០​តោន ​ដែល​ឈ្មួញ​នាំចូល​ពីក្រៅ​ប្រទេស ​ត្រូវ​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ ​រកឃើញ​នៅ​ឃ្លាំង​ស្តុក​ទំនិញ​មួយ ​ស្ថិតក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។ ​សាច់​បង្កក​ទាំងនោះ​រួមមាន​សាច់មាន់ ​គ្រឿងក្នុង​មាន់ ​សាច់ជ្រូក ​និង​សាច់​ក្របី​ជាដើម ​មិនត្រូវ​បាន​បញ្ជាក់​ពី​ប្រភព​នាំចូល​នោះទេ​។ ​ការ​រកឃើញ​សាច់​បង្កក​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅ​កណ្តាល​រាជធានី​ដូច្នេះ ​ត្រូវ​អ្នក​តាមដាន​សង្គម​នានា​មើលឃើញថា​បាន​កើតឡើង​ដដែល​ៗ​ ហើយ​បញ្ហា​នេះ​គេ​អាច​ធ្វើទៅ​បាន​ដោយ​រលូន​។

សាច់បង្កកដែលសមត្ថកិច្ចរកឃើញជិត៤០០តោន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ
សាច់បង្កកដែលសមត្ថកិច្ចរកឃើញជិត៤០០តោន នៅខណ្ឌសែនសុខ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ