អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីការប្ដូរទីលំនៅពលរដ្ឋពីតំបន់អង្គរទៅតំបន់រុនតាឯកក្លាយជាប្រធានបទចម្រូងចម្រាស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ហេតុអ្វីការប្ដូរទីលំនៅពលរដ្ឋពីតំបន់អង្គរទៅតំបន់រុនតាឯកក្លាយជាប្រធានបទចម្រូងចម្រាស?
ហេតុអ្វីការប្ដូរទីលំនៅពលរដ្ឋពីតំបន់អង្គរទៅតំបន់រុនតាឯកក្លាយជាប្រធានបទចម្រូងចម្រាស? © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានចុះសួរសុខទុក្ខ និងជួបសំណេះ​សំណាលជាមួយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចេញពីតំបន់អង្គរទៅរស់នៅតំបន់រុនតាឯកដែលរៀបចំដោយ​រដ្ឋាភិបាល។ ការចុះជួបសួរសុខទុក្ខរបស់លោកហ៊ុន ម៉ាណែតនេះ គឺជាលើក​ទី១​ក្នុងតំណែងលោក​ជានាយករដ្ឋមន្រ្តី។ សូមរម្លឹកថា អតីតនាយករដ្ឋមន្រ្តីលោកហ៊ុន សែន ដែលជាឪពុករបស់លោកហ៊ុន ម៉ាណែតក៏ធា្លប់បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជា​ពល​រដ្ឋដូចគ្នានេះដែរ។ គួរបញ្ជាក់ថា ការប្តូរទីលំនៅពលរដ្ឋពីតំបន់អង្គរទៅតំបន់រុនតាឯកត្រូវបាន​អង្គការ Amnesty International បង្ហាញនៅក្នុងរបាយការណ៍សិក្សាស្រាវជ្រាវមួយនាពេលថ្មីៗនេះថា ជាការរំលោភបំពានធ្ងន់ធ្ងរលើ​ច្បាប់ និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ស្ថិតក្រោមរូបភាពគំរាមកំហែងផ្សេងៗ។ តែរដ្ឋាភិបាល​កម្ពុជាបានឆ្លើយបកវិញថា ការប្ដូរទីលំនៅពលរដ្ឋពីតំបន់អង្គរ​បានធ្វើឡើងដោយស្ម័គចិត្រ និងមានគោល​ដៅការពារតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ