អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​វៀតណាម​ អាចនឹង​ឈានដល់ ​២០​ប៊ីលាន​ដុល្លារ​ក្នុងពេល​ដ៏ខ្លី​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេដឹកនាំ​កម្ពុជា-វៀតណាម ​បានសម្រេច​ឯកភាពគ្នា​ដាក់ទិសដៅ​ជំរុញទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីរវាង​ប្រទេសទាំង២​ ឲ្យបានឈានដល់​កំរិត ២០​ប៊ីលានដុល្លារ ​ក្នុងពេលដ៏ខ្លី​ខាងមុខ​។ ការកំណត់​គោលដៅនេះ បានធ្វើឡើង​អំឡុងពេលនាយក​រដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន​ ម៉ាណែត ​បានបំពេញ​ទស្សនកិច្ច​ផ្លូវការរយៈពេលពីរ​ថ្ងៃ​កាលពីពេលថ្មី​ៗនេះ នៅប្រទេស​វៀតណាម។ ​តាមតួលេខ​ផ្លូវការរបស់​គយ និងរដ្ឋករ​ ទំហំពាណិជ្ជកម្ម​កម្ពុជា-វៀតណាម ​រយៈពេល១១ខែ ​ឆ្នាំ២០២៣នេះ ​គឺមានជិត ៦ពាន់​លានដុល្លារ។​ ដូច្នេះការរំពឹងទុក​របស់ប្រមុខ​រដ្ឋាភិបាលនៃ​ប្រទេសទាំងពីរ​ជុំវិញការ​ជំរុញទំហំ​ពាណិជ្ជកម្មទ្វេភាគី​រហូតដល់ ​២០ពាន់លាន​ដុល្លារ តើអាច​ទៅរួចទេ ​ក្នុងពេល​ដ៏ឆាប់ខាងមុខ​?

ជំនួបទ្វេភាគីនាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ
ជំនួបទ្វេភាគីនាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម © STPM
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ