អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើវិធានការថ្មីរបស់​គយក្នុង​ការនាំសាច់បង្កកចូលកម្ពុជាមានប្រសិទ្ធិភាពកម្រិតណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី២៥ ខែធ្នូបានដាក់ចេញវិធានការគ្រប់គ្រងការនាំចូលសាច់បង្កកគ្រប់ប្រភេទចូលកម្ពុជា។ គយបានកំណត់ឱ្យក្រុមហ៊ុននាំចូលសាច់បង្កកត្រូវមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម មានឃ្លាំងត្រជាក់ រួមនឹងការកំណត់ច្រកទ្វារនាំចូលជាដើម។ តាមអគ្គនាយកគយ វិធានការថ្មីនេះមាន​គោលដៅជួយទប់ស្កាត់ និងបង្ក្រាបការនាំចូលសាច់បង្កកខុសច្បាប់ចូលកម្ពុជា។ ចំណែកតំណាងអង្គការសមាគមពាក់ព័ន្ធស្នើឱ្យគយពង្រឹង និងយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការនីមួយៗដែលបានដាក់ចេ​ញឱ្យមានប្រសិទ្ធិភាព ពិសេសណែនាំមន្ត្រីរបស់ខ្លួននៅតាមច្រកទ្វារនាំចូលកុំបើកដៃឱ្យឈ្មួញនាំសាច់បង្កកខុសច្បាប់ចូលកម្ពុជា។

សាច់បង្កកនាំចូលពីបរទេស
សាច់បង្កកនាំចូលពីបរទេស © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ