អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគម្រោងសាងសង់ព្រែកជីកហ្វ៊ូណន ជាប្រយោជន៍ ឬជាហានិភ័យ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធ ទី២៧ ធ្នូ បានបញ្ជាក់អំពីគម្រោងព្រែកជីហ្វ៊ូណនថា ជាយន្តការដៃគូរវាងរដ្ឋ និងឯកជន ពោលមិនមែនរដ្ឋាភិបាលកម្ពុជាទៅខ្ចីបុលចិនមកសាងសង់ឡើយ។ ការបញ្ជាក់របស់លោកហ៊ុន ម៉ាណែតយ៉ាងដូចនេះធ្វើឡើង បន្ទាប់ពីសារព័ត៌មាន The Cambodia Daily បានចុះផ្សាយថា មានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចទម្លាយពីការដែលរដ្ឋាភិបាលខ្មែរបានខ្ចីចិន ជាង៥ពាន់លានដុល្លារ ដើម្បីសាងសង់ព្រែកជីកហ្វ៊ូណន។ ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែតបានអះអាងពីផលប្រយោជន៍ដែលនឹងទទួលបានពីគម្រោងព្រែកជីកហ៊្វូណនសម្រាប់សេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។ តើគម្រោងសាងសង់ព្រែកជីកហ៊្វូណន ជាប្រយោជន៍ ឬ ជាហានិភ័យ?

គម្រោងព្រែកជីកហ្វ៊ូណន
គម្រោងព្រែកជីកហ្វ៊ូណន © ក្រសួងសាធារណការ និងដឹកជញ្ជូន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ