អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើស្ថានការណ៍បក្សប្រឆាំងអាចប្រែប្រួលបែបណា ក្រោយការបោះឆ្នោតព្រឹទ្ធសភា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥កុម្ភៈឆ្នាំ២០២៤ខាងមុខ។ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាលើកនេះ មានគណបក្សនយោបាយចូលរួមចំនួន៤ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ ដែលតំណាងឲ្យគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ដែលទើបបង្កើតថ្មី។ ការបោះឆ្នោតព្រឹទ្ធសភាលើកនេះ ត្រូវគេមើលឃើញថា មានគណបក្សប្រឆាំងដល់ទៅ២បានចូលរួម គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។ ការណ៍នេះ អ្នកតាមដាននយោបាយ កត់សម្គាល់ថា អាសនៈរបស់បក្សប្រឆាំងនឹងអាចត្រូវបែកខ្ញែកគ្នាជាបន្តទៀត ខណៈដែលលោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ យល់ថា គណបក្សប្រឆាំងនឹងអាចទទួលបានអាសនៈចំនួន៨ ចេញពីការបោះឆ្នោតព្រឹទ្ធសភាខាងមុខ។

អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​កម្ពុជា​ ​ហែ​ក្បួន​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។
អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​កម្ពុជា​ ​ហែ​ក្បួន​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។ © AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ