អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើក្តីក្តាំលោក កឹម សុខានឹងចេញតាមច្រកណា ខណៈដែលលោកកំពុងខ្វះមេធាវីការពារក្តីនៅឧទ្ធរណ៍?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិនឹងត្រូវបើកការជំនុំជម្រះនៅសាលាឧទ្ធរណ៍ នៅថ្ងៃទី៣០មករាឆ្នាំ២០២៤។ នៅចំពោះមុខសវនាការដែលជិតមកដល់នេះ លោក កឹម សុខា កំពុងប្រឈមនឹងបញ្ហាខ្វះមេធាវីការពារក្តីដោយសារតែបម្រាមនៃសាលក្រមសាលាដំបូងរាជធានីភ្នំពេញ មិនឲ្យលោក កឹម សុខា ជួបអ្នកណា ក្រៅតែពីក្រុមគ្រួសារ។ មេធាវីមួយរូបរបស់លោក កឹម សុខា គឺលោក អាង ឧត្តម បានបញ្ជាក់ថា លោកមិនដឹងត្រូវធ្វើយ៉ាងដូចម្តេចឡើយ ខណៈដែលលោកទើបតែជួបកូនក្តីបានតែ១ដង។ ជំនួប ១ដងនេះធ្វើឡើង ក្រោយពេលដែលសាលាដំបូង កាលពីថ្ងៃទី៣មីនាឆ្នាំ២០២៣ បានសម្រេចកាត់ទោសលោក កឹម សុខា ឲ្យជាប់ឃុំក្នុងផ្ទះ២៧ឆ្នាំ ដោយដកសិទ្ធិនយោបាយ និងមិនឲ្យប្រាស្រ័យជាមួយអ្នកណា ក្រៅពីសាច់ញាតិ។

លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ