អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីបានជាកម្ពុជានៅតែជួបបញ្ហាខ្វះទឹកធ្វើកសិកម្មរាល់រដូវប្រាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កង្វះធនធានទឹកគឺជាឧបសគ្គដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍ជនបទដែលមានប្រជាជនខ្មែរភាគច្រើនជាកសិករ។ ជាការកត់សម្គាល់ ប្រជាកសិករនៅតាមតំបន់ខ្លះ តែងជួបបញ្ហាខ្វះទឹកសម្រាប់ធ្វើកសិកម្មនៅរាល់រដូវប្រាំងម្តងៗ។ ជាក់ស្តែង នៅខេត្តពោតិ៍សាត់ ប្រជាកសិករត្រូវបានអាជ្ញាធរប្រាប់នៅថ្ងៃទី៣មករា ឱ្យផ្អាកការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ខណៈដែលតម្លៃស្រូវហក់ឡើងខ្ពស់មិនធ្លាប់មាននៅកម្ពុជា។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ ការផ្អាកនេះគឺដោយសារប្រជាករសិករបង្កើនផលស្រូវលើសផែនការ និងថាបើប្រជាកសិករនៅតែបន្តបង្កើនផលស្រូវរដូវប្រាំងនេះទៀត ប្រជាកសិករនឹងជួបប្រទះបញ្ហាខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិកាជាក់ជាមិនខាន។ ហេតុអ្វីបានជាកម្ពុជានៅតែជួបបញ្ហាខ្វះទឹកធ្វើកសិកម្មរាល់រដូវប្រាំង?

ហេតុអ្វីបានជាកម្ពុជានៅតែជួបបញ្ហាខ្វះទឹកធ្វើកសិកម្មរាល់រដូវប្រាំង?
ហេតុអ្វីបានជាកម្ពុជានៅតែជួបបញ្ហាខ្វះទឹកធ្វើកសិកម្មរាល់រដូវប្រាំង? © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ