អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

HRW ថា សិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២៣នៅតែអាក្រក់ តែរដ្ឋាភិបាលកម្ពុជាបដិសេធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានអះអាងថា រដ្ឋាភិបាលថ្មីរបស់កម្ពុជាពុំបានធ្វើឲ្យមានភាពល្អប្រសើរឡើងវិញនូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសឡើយ។ តាម Human Rights Watch ឆ្នាំ២០២៣ ជាឆ្នាំដែលស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់ ក្រោយពេលបក្សកាន់អំណាចបានគាបសង្កត់លើប្រព័ន្ធតុលាការ ការរំលាយស្ថាប័នព័ត៌មានឯករាជ្យ និងការចាប់ខ្លួនអ្នកមាននិន្នាការប្រឆាំង។ ចំណែកអង្គការសង្គមស៊ីវិលក្នុងស្រុកក៏យល់ស្រដៀងគ្នា និងបញ្ជាក់ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងល្អប្រសើរឡើង បើរដ្ឋាភិបាលមានឆន្ទៈដោះស្រាយ។ ក៏ប៉ុន្តែពីភាគីរដ្ឋាបាល អះអាងថា ការលើកឡើងទាំងនោះ ធ្វើឡើងដោយយកចំណុចតូចៗមកនិយាយប៉ុណ្ណោះ រួចវាយតម្លៃស្ថានការណ៍ជារួមទៅវិញ។

ការជួបជុំសម្តែងមតិនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ២០២៣
ការជួបជុំសម្តែងមតិនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ២០២៣ AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ