អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រុមអ្នកវិភាគ៖សាលារដ្ឋត្រូវបញ្ឈប់វប្បធម៌សុំជំនួយពីសិស្សដើម្បីផ្គត់ផ្គង់ការចំណាយរបស់សាលា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗនេះ អាណាព្យាបាលសិស្សមួយចំនួនបានបញ្ចេញប្រតិកម្មជុំវិញសំណើរបស់សាលារៀនរដ្ឋឲ្យសិស្សចូលរួមបង់វិភាគទានចំនួន ១ម៉ឺនរៀល ឬលើសពីនេះដើម្បីផ្គត់ផ្គង់ការចំណាយថ្លៃទឹក ភ្លើង រួមទាំងសេវាអនាម័យរបស់សាលា។ អាណាព្យាបាលសិស្សបានចាត់ទុកការអំពាវនាវនេះ​ថាហាក់បីដូច​ជារដ្ឋកំពុងខ្វះខាតថវិកាសម្រាប់ទ្រទ្រង់ការចំណាយរបស់សាលារដ្ឋ។ ចំណែកអ្នកវិភាគសង្គមបានស្នើឱ្យក្រសួងអប់រំជួយពិនិត្យលើការចំណាយថវិការដ្ឋប្រចាំឆ្នាំរបស់សាលារៀនរដ្ឋនីមួយៗ​ដើម្បី​ធានាថា ការ​ចាយវាយនោះ​មានតម្លាភាព ចំគោលដៅ និង​គ្មាន​អំពើពុករលួយ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា រដ្ឋាភិបាលបានចំណាយលើសលប់លើវិស័យអប់រំដែលមានប្រមាណ ១៦%នៃកញ្ចប់ថវិកាជាតិប្រចាំឆ្នាំ។

សិស្សានុសិស្សដើរចេញពីសាលារៀននាវិទ្យាល័យជាស៊ីមសន្ធរម៉ុក
សិស្សានុសិស្សដើរចេញពីសាលារៀននាវិទ្យាល័យជាស៊ីមសន្ធរម៉ុក © VOA
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ