អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើសកម្មភាពប៉ាតម្សៅ និងបាញ់ទឹកដាក់គ្នានៅតាមដងផ្លូវគួរដោះស្រាយដោយវិធីណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ គេសម្គាល់ឃើញមានក្រុមយុវជន និងសិស្សានុសិស្សមួយចំនួននៅរាជធានីភ្នំពេញចាប់ផ្ដើមលេងប៉ាតម្សៅ និងបាញ់ទឹកដាក់គ្នាយ៉ាងអាណាធិបតេយ្យនៅតាមដងផ្លូវ។ ហេតុការណ៍នេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងដោយមានការស្នើឲ្យសមត្ថកិច្ចចាត់វិធានការ និងយកពួកគេទៅអប់រំណែនាំ។ ចំណែកក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមយល់ឃើញថា បញ្ហានេះបានកើតមានតាំងពី១០ឆ្នាំមុនម្ល៉េះ និងថា គេពិបាកនឹងលុបបំបាត់ទម្លាប់លេងមួយនេះបានភ្លាមៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ