អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការបែងចែកកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានសមធម៌ដែរ ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

 អ្នកជំនាញរបស់ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤ នេះនឹងមានកំណើន ៥.៨% ពោលច្រើនជាងឆ្នាំ២០២៣ ដែលមាន ៥.៤%។ បើតាមប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគាពិភពលោក(WB) កំណើននេះបានមកពីការនាំចេញផលិតផលកាត់ដេរ ពីវិស័យទេសចរណ៍ កសិកម្ម និងការងើបឡើងវិញនៃវិស័យសំណង់ និងអចលនទ្រព្យ។ តែខុសពីធនាគារពិភពលោក រដ្ឋាភិបាលកម្ពុជាបានព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនដែលមានដល់ទៅ ៦.៦% នៅឆ្នាំ២០២៤ នេះ។ ទោះជាយ៉ាងណា អ្នកតាមដានសង្គមចង់ឃើញការបែងចែកកំណើនសេដ្ឋកិច្ចនេះមានសមធម៌ ខណៈគម្លាតរវាងអ្នកមាន និងអ្នកក្រីនៅឃ្លាតគ្នាខ្លាំងនៅឡើយ៕

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤ នេះនឹងមានកំណើន ៥.៨%
សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤ នេះនឹងមានកំណើន ៥.៨% © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ