អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគួរបន្ថែមម៉ោងសិក្សាដល់សិស្សថ្នាក់បឋមដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែតបានប្រកាសបន្ថែមម៉ោងសិក្សាចំនួន២ម៉ោងដល់សិស្សថ្នាក់បឋម។ ការសាកល្បងនេះនឹងធ្វើឡើងនៅក្នុងសាលារៀនចំនួន៥០ ហើយបើជោគជ័យ គឺនឹងត្រូវដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្តង។ អ្នកតាមដានការអប់រំបានបង្ហាញជំហរគាំទ្រផែនការមួយនេះ។ តែពួកគេចង់ឲ្យរដ្ឋាភិបាលបំពាក់សម្ភារៈបរិក្ខារឲ្យគ្រប់គាន់ដល់សាលារៀនជាមុនសិនទើបក្មេងៗថ្នាក់បឋមអាចរៀនពេញម៉ោងបាន៕

រដ្ឋមន្ត្រីអប់រំ កំពុង​ទទួលទានអាហារជាមួយក្មេងៗសិស្សបឋមសិក្សា
រដ្ឋមន្ត្រីអប់រំ កំពុង​ទទួលទានអាហារជាមួយក្មេងៗសិស្សបឋមសិក្សា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ