អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

វិវាទរវាងអាជ្ញាធរ និងគណបក្សប្រឆាំងជុំវិញការប្រើប្រាស់ទីលានប្រជាធិបតេយ្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណ​បក្ស​កម្លាំង​ជាតិ​អះអាង​ថា ខ្លួន​នៅតែ​រក្សា​ជំហរ​ដើម ​ក្នុង​ការ​ជួប​ជុំ​គ្នា ​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ដើម្បី​ទាម​ទារ​ឲ្យ​ដោះលែង​អ្នក​នយោបាយ​២​រូប​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ នាពេល​កន្លង​មក​នេះ​។ ​ការ​អះ​អាង​របស់​គណបក្ស​កម្លាំង​ជាតិ​ធ្វើ​ឡើង ​បន្ទាប់ពី​សាលា​រាជ​ធានី​ភ្នំពេញ​សម្រេច​ មិន​អនុញ្ញាត​ឲ្យ​គណ​បក្ស​ប្រឆាំង​នេះ​ធ្វើ​បាតុកម្ម​នៅ​ទី​លាន​ប្រជាធិប​តេយ្យ​ដើម្បី​ទាម​ទារ​ដោះ​លែង​ លោក អ៊ុំ​ វីរៈរដ្ឋ ​និង​លោក​ មឺ សេងហ៊ ហៅ គា វិសាល។ បើ​តាម អាជ្ញាធរ​ក្រុង​ ការ​ទាម​ទារ​នេះ​របស់​បក្ស​ប្រឆាំង​មិន​ត្រឹម​ត្រូវ​ ព្រោះ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​នីតិ​វិធី​របស់​តុលា​ការ​។​ តែ​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ភាគី​ទាំង​ពីរ​គួរ​មាន​ការសម្រប​សម្រួល​គ្នា​។

ការជួបជុំសំដែងមតិនៅទីលានប្រជាធិបតេយ្យកន្លងមក
ការជួបជុំសំដែងមតិនៅទីលានប្រជាធិបតេយ្យកន្លងមក © Adhoc
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ