អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើវិស័យសុខាភិបាលនឹងប្រែប្រួលយ៉ាងណា បន្ទាប់ពីរដ្ឋដាក់ការវិនិយោគកន្លងមក និងពេលខាងមុខ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន​ ម៉ាណែត បានបញ្ជាក់ក្នុងវេទិកាសម្ពោធអគារវះកាត់មួយកន្លែងក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមេសា ថាគិតមកដល់ពេលនេះ ​រដ្ឋបានចំណាយថវិកាជាង១៤០០លានដុល្លា សម្រាប់ពង្រឹងវិស័យសុខាភិបាល។ ការចំណាយនេះផ្ដោតលើកម្មវិធីជំនួយសង្គម ដូចជា ការជួយប្រជាពលរដ្ឋក្រីក្រ ប័ណ្ណសមធម៌សុខាភិបាល ជំងឺកូវីដ១៩ និងបញ្ហាហានិភ័យផ្សេងៗ។ បើតាមប្រមុខ​រដ្ឋាភិបាល កម្ពុជានៅមានកញ្ចប់ថវិការាប់រយលានដុល្លារទៀត សម្រាប់ពង្រឹងវិស័យសុខាភិបាល។

តើវិស័យសុខាភិបាលនឹងប្រែប្រួលយ៉ាងណា បន្ទាប់ពីរដ្ឋដាក់ការវិនិយោគកន្លងមក និងពេលខាងមុខ?
តើវិស័យសុខាភិបាលនឹងប្រែប្រួលយ៉ាងណា បន្ទាប់ពីរដ្ឋដាក់ការវិនិយោគកន្លងមក និងពេលខាងមុខ? © hun manet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ