អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជាគួរពន្យារពេលសាងសង់គម្រោងព្រែកជីកហ្វូណនសិន ឬយ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗនេះ អ្នកជំនាញការវៀតណាមបានជំរុញឱ្យរដ្ឋាភិបាលវៀតណាមបន្តពិភាក្សាជាមួយកម្ពុជាដើម្បីពន្យារពេលសាងសង់គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា។ ការស្នើឱ្យពន្យារពេលបែបនេះ​​ធ្វើឡើង បន្ទាប់ពីអ្នកជំនាញការវៀតណាមយល់ថា ការសងសង់ព្រែកជីកយក្សកម្ពុជានឹងបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខក្នុងតំបន់ដែលទាមទារឱ្យកម្ពុជាត្រូវផ្តល់ព័ត៌មានពីផលប៉ះពាល់បន្ថែម។ ត្រង់ចំណុចនេះត្រូវបានអ្នកវិភាគ និងអ្នកនយោបាយគិតថា កម្ពុជាពុំចាំបាច់ពន្យារពេលណាមួយតបតាមការចង់បានរបស់វៀតណាមឡើយ ត្បិតនេះជាអធិបតេយ្យភាពរបស់កម្ពុជា និងថា វៀតណាមមិនអាចលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ជំហរថា រដ្ឋាភិបាលកម្ពុជានឹងបន្តការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ជាតិ។

គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា
គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ