អានតួអត្ថបទ
បទសម្ភាស

លោកបណ្ឌិត ឆេង គឹមឡុង៖ វ៉ាក់សាំងកូវីដ១៩ មានភាពចាំបាច់បំផុត ក្នុងការធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញតាមរយៈសកម្មភាពធុរកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

ធនាគារពិភពលោក​ World Bank ​បាន​ព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​រួញទំហំ​ប្រមាណ-២% ​ក្នុង​ឆ្នាំ​២០២០​ ប៉ុន្តែ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ងើប​ឡើង​វិញ​ ហើយ​លូតលាស់​បាន​ប្រហែល​ជិត​៤%​ ក្នុង​ឆ្នាំ​២០២១​។ ទាក់ទង​ទៅ​នឹង​បញ្ហានេះ​ លោក​បណ្ឌិត​ ឆេង គឹមឡុង ​នាយក​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ មើល​ឃើញ​ថា​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១​ នៅ​តែ​រងគ្រោះ​បន្ត​ទៀត​ ប្រសិន​បើ​ស្ថានភាព​នៃ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ ទាំង​ខាង​ក្រៅ ​និង​ខាង​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ការ​ធូរ​ស្បើយ​។ តាម​លោក​បណ្ឌិត​ ឆេង គឹមឡុង ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​ ពិតជា​មាន​ភាព​ចាំបាច់​ខ្លាំង​ ក្នុង​ការ​ជួយ​ទៅ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ប្រសិន​បើ​ថ្នាំ​វ៉ាក់សាំង​ដែល​យក​មក​ប្រើប្រាស់​នោះ​ មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោកបណ្ឌិត ឆេង គឹមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
លោកបណ្ឌិត ឆេង គឹមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ