អានតួអត្ថបទ
បទសម្ភាស

លោកបណ្ឌិតសេង សារី៖ ទឹកប្រាក់ចំនួន ៣៥០លានរៀលរបស់រដ្ឋ បានត្រឹមដោះស្រាយបញ្ហាជីវភាពនៅចំពោះមុខប៉ុណ្ណោះ តែមិនទាន់ធ្វើឱ្យជីវភាពពលករខ្មែរល្អប្រសើរទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃ​នេះ​ គឺ​លោក​បណ្ឌិត ​សេង សារី ​សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​CID​។ ការ​ផ្តល់​ទឹក​ប្រាក់​ចំនួន​ ៣៥០​លាន​រៀល​របស់​រដ្ឋ​ បាន​ត្រឹម​តែ​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​នៅ​ចំពោះ​មុខ​តែ​ប៉ុណ្ណោះ​ តែ​មិន​ទាន់​ជួយ​ឱ្យ​ជីវភាព​ពលករ​ខ្មែរ​ ដែល​បាត់បង់​ការងារ​នៅ​ប្រទេស​ថៃ​ មាន​ជីវភាព​ល្អ​ប្រសើរ​នោះ​ឡើយ​។ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ និង​ជីវភាព​ពលរដ្ឋ​ រដ្ឋ​ត្រូវ​ធ្វើ​រឿង​ពីរ​ ទី​១.​ ធ្វើ​ឱ្យ​ដំណើរការ​ប្រកប​របរ​អាជីវកម្ម​ខ្នាត​តូច​ទូទាំង​ប្រទេស​មាន​ដំណើរការ​ឡើង​វិញ​។ និង​ទី​២​. ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​ងើប​ឡើង​វិញ​ ប៉ុន្តែ​ក៏​ត្រូវ​មាន​ការ​គោរព​តាម​គោលការណ៍​ វិធាន​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល​ដែរ​។

លោកបណ្ឌិត សេង សារី សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាCID
លោកបណ្ឌិត សេង សារី សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាCID © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ