អានតួអត្ថបទ
បទសម្ភាស

លោកឃុន ថារ៉ូ៖ អាជ្ញាធរខ្មែរត្រូវតែការពារសិទ្ធិពលករធ្វើការនៅស្រុកថៃ ក្នុងពេលដែលកូវីដ១៩កំពុងរាតត្បាត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃ​នេះ ​គឺ​លោក​ឃុន ថារ៉ូ ​អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​របស់​អង្គការ​សង់ត្រាល់​។ នៅ​ចំពោះ​មុខ​ការ​ចាត់​វិធាន​តឹងរ៉ឹង​ចំពោះ​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ លោក​ ឃុន ថារ៉ូ​ យល់​ថា វា​ជា​រឿង​ល្អ​ ខណៈ​ស្ថានភាព​ជំងឺ​កូវីដ​១៩​នៅ​ប្រទេស​ថៃ​មិន​ទាន់​ធូរ​ស្រាល​។ យ៉ាង​ណា​ក៏​ដោយ សម្រាប់​​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​លោក​ ឃុន ថារ៉ូ ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខ្មែរ គិតគូរ​ការពារ​សិទ្ធិ​ពួក​គេ​ជា​ចាំ​បាច់ ជា​ពិសេស​ពលករ​ដែល​ទៅ​ធ្វើ​ការ​មិន​ស្រប​ច្បាប់​។ លោក​ថា អាជ្ញាធរ​គួរ​តែ​មាន​ការ​ចរចារ​ជាមួយ​អាជ្ញាធរ​ថៃ​ ដើម្បី​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​ ដែល​មិន​ស្រប​ច្បាប់​ទាំង​នោះ​។ ហើយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ថៃ​ ត្រូវ​តែ​ធ្វើ​បច្ចុប្បន្នភាព​ ពី​ស្ថានភាព​ជំងឺ​កូវីដ១៩​ឱ្យ​ពលករ​ខ្មែរ​ដឹង​ជា​ប្រចាំ​។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ