អានតួអត្ថបទ
បទសម្ភាស

លោក ប៉ែន សុវិជាតិ៖ ហុងគ្រី នៅតែមានសមានចិត្តបន្តជួយកម្ពុជា ក្នុងការផ្តល់ច្រកទីផ្សារនៅអឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

​គណៈកម្មការ​ចម្រុះ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​សេដ្ឋកិច្ច​កម្ពុជា​-​ហុង​គ្រី ​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​១​របស់​ខ្លួន​ ​នៅ​ថ្ងៃ​ទី​ ​២​១​ ​មករា​នេះ​ ​ដោយ​បាន​សម្រេច​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ចំនួន​៩​ចំណុច​។​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ ​ហុង​គ្រី​បាន​សន្យា​ជំរុញ​វិនិ​យោគិន​របស់​ខ្លួន​អោយ​មក​វិនិយោគ​នៅ​កម្ពុជា​ ​ពិសេស​លើ​វិ​ស័យ​កសិកម្ម​ ​ដើម្បី​នាំចេញ​ទៅកាន់​ទី​ផ្សារ​អឺរ៉ុប​ ​តាមរយៈ​ប្រទេស​របស់​ខ្លួន​។​ ​បើ​តាម​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ថា​ ​តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃនេះ​ ​ហុង​គ្រី ​នៅតែ​មាន​សមានចិត្ត​ក្នុង​ការ​បន្ត​ជួយ​កម្ពុជា​ ​ដើម្បី​ផ្តល់​ច្រក​ទី​ផ្សារ​នៅ​អឺរ៉ុប​។​ ​ហុង​គ្រី ​ដែល​បាន​ជួយការ​ពារ​កម្ពុជា​ ​ក្នុង​ការប៉ុនប៉ង​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​E​B​A​ ​នា​ពេល​កន្លងមក​។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ