អានតួអត្ថបទ
បទសម្ភាស

លោក លី សារី៖ ពលករខ្មែរពី៥០០ ទៅ៧០០នាក់ សម្រុកមកពីថៃក្នុង១ថ្ងៃៗ តាមច្រកបន្ទាយមានជ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រាន់តែ​តាម​ច្រកទ្វារ​ ខេត្ត​បន្ទាយមានជ័យ​មួយប៉ុណ្ណោះ ​មាន​ពលករ​ខ្មែរ​ទេសន្តរ​ប្រវេសន៍​ចាប់ពី​ ៥០០​ ទៅ​៧០០​នាក់​ ក្នុងមួយថ្ងៃៗ​ សម្រុក​មកពី​ប្រទេសថៃ​ ទី​ដែល​ពួកគេ​ធ្វើការ​ ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​។ ​លោក ​លី សារី​ អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ ​ដែលមាន​ទីតាំង​ជាប់​ខេត្ត​ស្រះកែវ​របស់ថៃ ​បានកត់​សម្គាល់​ថា ​មួយរយៈ​ចុងក្រោយនេះ ​ចំនួន​ពលករ​ខ្មែរ​ត្រលប់​មកពី​ប្រទេសថៃ ​មានការ​កើនឡើង​ច្រើន ​ខុសពី​ប្រក្រតី​។ តាមលោក​ លី សារី​ ការត្រលប់​មកស្រុកវិញ​យ៉ាងគំហុក​ដូច្នេះ ​គឺដោយសារតែ​នៅថៃ​ត្រូវសម្រាក​ត្រៀម​បុណ្យ​ចូលឆ្នាំថ្មី​ ហើយ​ជួនគ្នា​នឹង​ជិតដល់​បុណ្យ​ចូលឆ្នាំខ្មែរ​ផងដែរ​។ ​ការសម្រាក​របស់​រោងចក្រ​ សហគ្រាស​ ធ្វើឲ្យ​ពលករ​ខ្មែរ​គ្មាន​ការងារធ្វើ​ ណាមួយ​ថៃ​កំពុង​ប្រឈម​នឹង​បញ្ហា​នយោបាយ​ផ្ទៃក្នុង​ ជាហេតុ​ធ្វើឲ្យ​ពលករ​ខ្មែរ​ជាច្រើន​មិនអាច​បន្ត​ស្ថិតនៅ​ក្នុងប្រទេស​ថៃ​ទៀតបាន​។

លោក លី សារី អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ
លោក លី សារី អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ