អានតួអត្ថបទ
បទសម្ភាស

លោក គង់ សោភ័ណ្ឌ៖ កូវីដ១៩ បានផ្ទុះតែនៅក្នុងសណ្ឋាគារនិងកាស៊ីណូចំនួន៦ តាមព្រំដែនប៉ុណ្ណោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កម្ពុជា​នៅថ្ងៃទី​១៦​ខែមីនា​នេះ ​បាន​រកឃើញ​អ្នកវិជ្ជមាន​កូវីដ១៩​ ច្រើនបំផុត​ រហូតដល់​១០៥នាក់​ ចាប់តាំងពី​ប្រទេសនេះ ​រងការ​ឆ្លង​រាតត្បាត​ពីជំងឺ​ផ្លូវដង្ហើម​ជាង១ឆ្នាំ​កន្លងទៅ។​ ក្នុង​ចំណោម​អ្នកជំងឺ​កូវីដ​ថ្មីទាំង​១០៥​នាក់​នេះ ​ជាង​ពាក់កណ្តាល​បានរកឃើញ​នៅក្នុង​ឃុំជ្រៃធំ​ ស្រុកកោះធំ​នៃ​ខេត្តកណ្តាល​។​ លោក​ គង់ សោភ័ណ្ឌ​ អភិបាល​ខេត្ត​កណ្តាល​ថ្លែងថា​ អ្នកវិជ្ជមាន​ទាំង៦៤នាក់​នៅស្រុកកោះធំ​នេះ ​បានកើត​ឡើង​នៅក្នុង​តំបន់​កម្សាន្ត​សណ្ឋាគារ​ និង​កាស៊ីណូ​ចំនួន៦​ នៅតាម​ព្រំដែន​។​ លោកថា​ សមត្ថកិច្ច​ខេត្តកណ្តាល​អាចគ្រប់គ្រង​ស្ថានការណ៍​នេះបាន​ ដោយបិទ​ផ្ទប់​តំបន់​នោះតាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ មិន​ឲ្យរាលដាល​ដល់អ្នកភូមិ​នោះទេ​។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ