អានតួអត្ថបទ
បទសម្ភាស

លោកស្រី ភឿង សកុណា៖យើងទាមទារឲ្យមានការសុំទោសជាសាធារណៈចំពោះការយករូបថតជនរងគ្រោះខ្មែរក្រហមទៅកែច្នៃខុសការពិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅរាត្រីនេះ គឺ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ ក្រសួង​វប្បធម៌​កាលពីម្សិលមិញ ​បានធ្វើ​ការតវ៉ាតាម​រយៈ​លិខិត​មួយទៅកាន់​​សារព័ត៌មាន​បរទេស​ឈ្មោះថា​ Vice ​បន្ទាប់ពី​អ្នក​សារព័ត៌មាន​ដែលមាន​ជនជាតិ​អៀកឡង់​ជាអ្នក​ទទួល​ខុសត្រូវនោះ ​បានធ្វើ​ការ​កែ​ច្នៃ​រូប​ថត​ជន​រងគ្រោះ​ខ្មែរ​នៅគុក​ស្លែងខុសពី​សភាពដើម។ ខុសពីសភាពដើម​ដែលឲ្យ​រូបថត​មានទឹកមុខ​ស្រស់ញញឹម​និងប្រែទៅជា​ព៌ណធម្មជាតិ ​ខុសពី​ប្រវត្តិសាស្ត្រ​ពិត ដែល​ត្រូវបាន​កម្ពុជា​ចាត់ទុកថា​​ធ្វើ​ឲ្យប៉ះពាល់​ដល់​សិទ្ធិជនរងគ្រោះ​។ ​ក្រោយ​ការតវ៉ា​ជនបរទេស​រូបនោះ​បានលុបចេញ​រូបថតទាំងនោះ​ពីលើគេហទំព័រ​របស់​ខ្លួនហើយ ​តែ​លោកស្រី ភឿង សកុណា ​លើកឡើងថា​ នៅមិនទាន់​គ្រប់​គ្រាន់ទេ គឺកម្ពុជា​ទាមទារ​ឲ្យមានការសុំទោស​ជាសាធារណៈ​។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ