អានតួអត្ថបទ
បទសម្ភាស

លោក នេត្រ ភក្ត្រា៖ ស៊ុយអែត នៅតែជាប្រទេសផ្តល់ជំនួយដ៏សំខាន់សម្រាប់សាលាក្តីខ្មែរក្រហម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងជំនួប​លាគ្នា​ជាមួយលោក​ ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ កាលពី​ថ្ងៃទី​០៥ ​ខែកក្កដា ​ម្សិលមិញ​ ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​នៅកម្ពុជា​ បានបញ្ជាក់ថា​ស៊ុយអែត ​នឹងបន្ត​ជួយដល់​សាលាក្តី​ខ្មែរក្រហម​ រហូតដល់សាលាក្តី​នេះ ​បានបញ្ចប់​ភារកិច្ច​សព្វគ្រប់​ បើទោះណា​ជាស៊ុយអែត​សម្រេចដក​ទូតពីកម្ពុជា​នៅចុងឆ្នាំ​នេះក៏ដោយ​។​ ជាមួយគ្នានេះ ​លោក នេត្រ ភក្ត្រា ​ប្រធានផ្នែក​កិច្ចការសាធារណៈ ​និងជាអ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បានឲ្យដឹងដែរថា​ ស៊ុយអែតជាប្រទេស​ ដែលមាន​ការគាំទ្រ​ និងផ្តល់ជំនួយ​ធំទី៧ ​ដល់សាលាក្តី​ខ្មែរក្រហម​ ដែលមានសរុប​ជាង ​១៤លានដុល្លារ​។​ លោកថា ​ជំនួយថវិកា​របស់​ស៊ុយអែត ​នៅតែសំខាន់​សម្រាប់​ដំណើរការ​របស់សាលាក្តី​ខ្មែរក្រហម​ និងជាផ្នែកមួយ​ជួយស្វែងរក​ការពិត​ និងយុត្តិធម៌​ដល់ប្រជាជន​កម្ពុជា​ផងដែរ​។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ