អានតួអត្ថបទ
បទសម្ភាស

លោក ឌី រ៉ាដូ៖ក្នុងចំណោមពលករខ្មែរជាង៤ពាន់នាក់ដែលវិលមកពីថៃគឺមានជាង១ពាន់នាក់ឆ្លងកូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលករខ្មែរ​ដែលទៅធ្វើការ​នៅប្រទេសថៃ ​បានបន្តនាំគ្នា​សម្រុក​វិលចូល​ប្រទេស​កម្ពុជា​វិញរាប់រយនាក់​ក្នុងមួយថ្ងៃៗ​។​ គ្រាន់តែ​តាមច្រកព្រំដែន​អូស្មាច់មួយ​គឺមានពលករ​ជាង៤ពាន់នាក់បាន​ឆ្លងកាត់។​ នេះបើតាម​អ្នកនាំពាក្យ​សាលា​ខេត្ត​ឧត្តរមានជ័យ។ ​លោក ឌី រ៉ាដូ​ បញ្ជាក់ថា ​មានពលករ​ខ្មែរ​ប្រមាណ៣ពាន់នាក់​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​ជាប់ព្រំដែនថៃ​នេះ ខណៈ​ដែលពលករ​ខ្មែរជាង១ពាន់៦រយ​នាក់ទៀត​ត្រូវបាន​រកឃើញថា​វិជ្ជមានកូវីដ១៩​។ បើតាម​អ្នកនាំពាក្យ​ដដែល​សន្ទុះពលករ​ខ្មែរ​ដែល​វិល​មកពីប្រទេថៃ​វិញ​នឹង​មិន​ថមថយឡើយ នៅគ្រា​ដែល​ប្រទេស​ថៃ​កំពុង​ផ្ទុះឡើងកូវីដ១៩​ប្រភេទថ្មី។

លោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ
លោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ