អានតួអត្ថបទ
បទសម្ភាស

លោក ឃាង ភារម្យ៖ ប្រជាពលរដ្ឋគួរកុំចាកចេញពីផ្ទះប្រសិនបើមិនមានការចាំបាច់អំឡុងពេលនេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្លៀងបានធ្លាក់ខ្លាំង​ក្នុងកំរិត​ពី១២០​មីលីម៉ែត្រ ​ទៅដល់២៧៩​មីលីម៉ែត្រ ​រយៈពេល​៣ម៉ោង ​កាលពី​យប់ថ្ងៃអង្គារ​ម្សិលមិញ​នៅខេត្តព្រះសីហនុ​ ធ្វើឲ្យ​មានការជន់​លិចរយៈពេលខ្លី​ និងឆក់​យកជីវិត​មនុស្សម្នាក់​ទៅតាមទឹកហូរគួច​។​ លោក ឃាង ភារម្យ ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ​បានថ្លែងថា​ការជន់លិច​ក្រុងព្រះសីហនុ​ដោយជំនន់​ទឹកភ្លៀងនេះ​ មានរយៈពេល​តែ៩០នាទីប៉ុណ្ណោះ​ ធៀបទៅនឹងរយៈពេល​៧២ម៉ោងកាល​ពីឆ្នាំ២០១៩​ អំឡុងពេលនោះ ​ប្រព័ន្ធអូ​ ប្រលាយ ​មិនទាន់បានស្តារ​។​ ទោះយ៉ាងណា​ តុល្យការនៃការ​ខូចខាតសម្ភារៈ ​និងហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ​នៅមិនទាន់មានការ​វាយតម្លៃ​នៅឡើយ។​

លោក​ឃាង ភារម្យ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ
លោក​ឃាង ភារម្យ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ