អានតួអត្ថបទ
បទសម្ភាស

លោក ចាន់ យុត្ថា៖ «យើងអាចគ្រប់គ្រងជំនន់ស្ទឹងព្រែកត្នោតបាន ប្រសិនបើភ្លៀងមិនខ្លាំង ហើយធារទឹកមិនច្រើនដូចឆ្នាំមុន»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្លៀងដែល​បានចាប់ផ្តើម​ធ្លាក់នៅទូទាំង​ប្រទេស​ អស់រយៈពេល​មួយសប្តាហ៍​កន្លងទៅនេះ ​ធ្វើឲ្យតំបន់​មួយចំនួន​រងនូវការ​លិចលង់​ដោយជំនន់​ទឹកភ្លៀង​។​ ដោយឡែក​ ភាគខាងត្បូង​នៃរាជធានី​ភ្នំពេញ ​ដែលកាល​ពីឆ្នាំទៅធ្លាប់​រងការវាយ​ប្រហារ​យ៉ាងធ្ងន់ធ្ងរ​ដោយជំនន់​ស្ទឹងព្រែកត្នោត ​នៅឆ្នាំនេះក៏ត្រូវ​បានដាក់ឲ្យ​មានការប្រុងប្រយ័ត្នដែរ​ ខណៈគម្រោង​ការពារ​ជំនន់ស្ទឹងព្រែកត្នោត ​នៅមិនទាន់អាចសាងសង់​បាននៅឡើយ​។ លោក​ ចាន់ យុត្ថា​ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និងឧតុនិយម​ ថ្លែងថា​ គម្រោងនេះ​មានការ​យឺតយ៉ាវបន្តិច​ ដោយសារវាជា​ការសម្រេច​កញ្ចប់ថវិកា​ពីភាគីចិន​។​ ទោះយ៉ាងណា​ អ្នកនាំពាក្យ​រូបនេះបញ្ជាក់ថា​ក្រសួង​ធនធានទឹក​ បានត្រៀមលក្ខណៈ​រួចរាល់ហើយ​ តាមរយៈការ​ដាក់គ្រឿងចក្រ​ និងដាក់មន្ត្រី​ជំនាញប្រចាំការ​នៅតំបន់​ប្រឈមនោះ។​

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ