អានតួអត្ថបទ
បទសម្ភាស

លោកឌី ថេហូយ៉ា៖ពលករខ្មែរនៅថៃនៅតែជួបការលំបាកខ្លាំង និងទទួលការព្យាបាលកូវីដ១៩មិនស្មើភាពគ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍នេះ ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ​ និងសិទ្ធិមនុស្ស​ហៅកាត់់ថា ​សង់ត្រាល់ ​បានចេញ​ផ្សា​យនូវ​របាយការណ៍​មួយដែល​មានចំណង​ជើងថា ​បញ្ហាប្រឈម​របស់​ពលករ​កម្ពុជា​ក្នុងអំឡុងពេល​នៃការផ្ទុះ​មេរោគ​កូវីដ-១៩​។ ​របាយការណ៍នេះ​បានរកឃើញ​នូវបញ្ហា​ប្រឈម​ជាច្រើន​ដែលពលករ​ខ្មែរនៅក្នុង​ប្រទេ​សថៃ​កំពុង​ជួបប្រទះ​។​ លោកឌី ថេហូយ៉ា ​ប្រធានផ្នែក​កម្មវិធី​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​និងការពារ​សិទ្ធិពលករ​ចំណាក​ស្រុកនៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ​ និងសិទ្ធិមនុស្ស​បានអះអាងថា​ ក្នុងចំណោម​បញ្ហា​ប្រឈម​ទាំងអស់នេះ​ ក៏មានដែរ​ការទទួល​បានការយកចិត្ត​ទុកដាក់​ថែទាំ ​និងព្យាបាលជំ​ងឺកូវីដ១៩​មិនស្មើភាព​គ្នាចំពោះ​ពលករខ្មែ​រនៅថៃ​។

លោកឌី ថេហូយ៉ា ប្រធានផ្នែកកម្មវិធីប្រឆាំងអំពើជួញដូរមនុស្ស និងការពារសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស
លោកឌី ថេហូយ៉ា ប្រធានផ្នែកកម្មវិធីប្រឆាំងអំពើជួញដូរមនុស្ស និងការពារសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ