អានតួអត្ថបទ
បទសម្ភាស

លោកចាន់ យុត្ថា៖ព្យុះថ្មីទី១៧ឈ្មោះ Lionrock នឹងមិនបង្កជាការព្រួយបារម្ភខ្លាំងដល់ប្រទេសកម្ពុជាទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេល​ខាងមុខនេះ ​កម្ពុជា​នឹងជួបព្យុះ​ថ្មីមួយទៀត​មានឈ្មោះ​Lionrock​ ដែលជាព្យុះទី១៧​ នៅក្នុងឆ្នាំ​២០២១នេះ​។ ​លោកចាន់ យុត្ថា ​រដ្ឋលេខាធិការ​ និងជាអ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក​ និងឧត្តុនិយម​ បានលើកឡើងថា​ ព្យុះថ្មីនេះ​មិនមា​នឥទ្ធិពល ឬប៉ះពាល់​ខ្លាំងដល់​ប្រទេស​កម្ពុជា​ឡើយ។​ ប៉ុន្តែ ​ក្រោយពីព្យុះនេះ​រលាយខ្លួនបាត់​ ប្រទេសកម្ពុជា​នឹងទទួលរង​នូវស្ថានភាព​ភ្លៀងធ្លាក់រា​យប៉ាយនៅ​ក្របខណ្ឌ​ទូទាំងប្រទេស​។​ ទោះជាបែបនេះក្តី​ លោកចាន់ យុត្ថា ​បានអះអាងថា ​ស្ថានភាព​ភ្លៀងធ្លាក់នេះ ​គឺមិនបង្កជា​ទឹកជំនន់​ ឬជំន​ន់ទឹកភ្លៀង​ដល់កម្ពុជាទេ​។

លោកចាន់ យុត្ថា រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម
លោកចាន់ យុត្ថា រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ