អានតួអត្ថបទ
បទសម្ភាស

លោក ប៉ិច ពិសី៖ «ខ្ញុំសង្ឃឹមថាអភិបាលខេត្តកំពតថ្មី នឹងមានយុទ្ធសាស្ត្រដោះស្រាយវិវាទដូចនៅខេត្តពោធិ៍សាត់ដែរ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាលាខេត្ត​កំពតនៅ​រសៀល​ថ្ងៃពុធនេះ ​បានធ្វើ​ពិធីប្រកាស​តែងតាំង​ជាផ្លូវការ​ លោក ម៉ៅ ធនិន​ អតីតអភិបាល​ខេត្តពោធិ៍សាត់ ​ទៅជាអភិបាលខេត្ត​កំពតថ្មី ​ក្រោមអធិបតី​ភាពលោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។​ ការផ្លាស់ប្តូរ​អភិបាលខេត្ត​ពីកំពត​ទៅពោធិ៍សាត់ ​ពីពោធិ៍សាត់ទៅ​កំពត​ ត្រូវបានប្រជាពលរដ្ឋ​នៃខេត្តទាំងពីរ​សាទរផង​ និងសោកស្តាយផង​។ ​លោក ប៉ិច ពិសី ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​មើលឃើញថា ​អតីត​អភិបាល​ខេត្តពោធិ៍សាត់ ​លោក ម៉ៅ ធនិន​ ដែលពេលនេះ​ក្លាយជាអភិបាល​ខេត្តកំពត​ គឺជាបុគ្គល​គំរូមួយរូ​ប ដែលអភិបាល​ខេត្តផ្សេង​ទៀតត្រូវយក​តម្រាប់តាម។

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ