អានតួអត្ថបទ
បទសម្ភាស

លោកចាន់ យុត្ថា៖កម្ពស់ទឹកនៅស្ទឹងព្រែកត្នោតកំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្ន តែពុំទាន់ខ្លាំងដូចឆ្នាំមុនទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ​ គឺលោក​ចាន់ យុត្ថា ដែលជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧត្តុនិយម។ ​នៅព្រឹកថ្ងៃចន្ទនេះ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បានចុះទៅ​ត្រួតពិនិត្យ ​និងចាត់វិធានការ​នានា​ ដើម្បី​ទប់ទឹកជំនន់​នៅស្ទឹងព្រែកត្នោត​ ក្នុងខណ្ឌដង្កោ​ កុំឱ្យជន់​លិចលំដៅ​ដ្ឋានរបស់​ប្រជាពលរដ្ឋ​។ ​ជាមួយគ្នានេះ ​អាជ្ញាធរ​ក៏បានអំពាវនាវ​ឱ្យប្រជាពលរដ្ឋ​នៅតាមបណ្តោយ​ដងស្ទឹងព្រែក​ត្នោតមានការ​ប្រុងប្រយ័ត្ន​ខ្ពស់នៅថ្ងៃទី២៦​ និងថ្ងៃទី២៧​ ខែតុលា​ ដោយសារទឹក​អាចនឹងឡើង​ខ្ពស់បន្ថែមទៀត​។​ ប៉ុន្តែ គិតត្រឹមថ្ងៃនេះ ​លោកចាន់ ​យុត្ថា បានអះអាងថា​ កម្ពស់ទឹក​នៅស្ទឹងព្រែកត្នោតនេះ​កំពុងឈានដល់​កម្រិតប្រកាស​អាសន្នហើយ​ តែមិនទាន់​ដល់ខ្លាំងដូចកាលពី​ឆ្នាំទៅឡើយ។​

លោកចាន់ យុត្ថា ដែលជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម
លោកចាន់ យុត្ថា ដែលជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ