អានតួអត្ថបទ
បទសម្ភាស

លោក អាត់ ធន់៖ កម្មករវិស័យទេសចរណ៍ជាច្រើន ត្រូវគេឲ្យឈប់ពីការងារដោយមិនទទួលបានអ្វីទាំងអស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​ការងារ​កម្ពុជា​នៅថ្ងៃចន្ទ​ទី១៥​ ខែវិច្ឆិកា​នេះ​ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​ លោក​ អ៊ិត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ដើម្បី​ស្នើសុំ​ជួបពិភាក្សា​ និង​លើកឡើង​នូវបញ្ហា​មួយ​ចំនួន​នៅក្នុង​វិស័យ​ទេសចរណ៍​ និងសេវាកម្ម​ រួមមាន​បញ្ហា​ប្រាក់​ធានានុគ្រោះ​ ប្រាក់​អតីតភាព​ការងារ​ ការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​វិស័យ​ទេសចរណ៍​ និង​សេវាកម្ម​ជាដើម។​ លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែងថា​ វិស័យ​ទេសចរណ៍​ និង​សេវាកម្ម​ បាន​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរទី១​ ពីវិបត្តិ​កូវីដ-១៩​ ជា​ហេតុធ្វើ​ឲ្យបុគ្គលិក​ កម្មករ​ជាច្រើន​នាក់​បាត់បង់​ការងារ​ បាត់បង់​ប្រាក់ចំណូល​ ជំពាក់បំណុល​ធនាគារ​ ហើយ​បាត់បង់​ទ្រព្យសម្បត្តិ​ និង​ដីធ្លីផងដែរ។​

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ