អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត គិន ភា៖ កម្ពុជាត្រូវគិតឲ្យខ្លាំងពីការអភិវឌ្ឍធនធានមនុស្ស ដើម្បីទាក់ទាញការវិនិយោគបរទេស លើផ្នែកឧស្សាហកម្មធន់ធ្ងន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាមគម្រោង ថ្ងៃច័ន្ទ​ស្អែកនេះ នឹងមានកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលថ្នាក់ដឹកនាំអាស៊ាន-ចិន មានតួយ៉ាងនាយករដ្ឋមន្ត្រីខ្មែរ និងប្រមុខរដ្ឋចិន នឹង​ចូលរួមប្រជុំដែរ។ បញ្ហា​ធំៗក្នុង​តំបន់​ ដូចជា បញ្ហា​អាកាសធាតុ​ សំណុំ​រឿងកូវីដ សំណុំ​រឿងសមុទ្រ​ចិនខាងត្បូង វិបត្តិភូមា ជាដើម គឺទំនងជា​នឹងអាចត្រូវលើកឡើង​ក្នុង​ជំនួប​។ នេះបើតាម​ប្រមើលមើល​របស់​បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ដែល​ជាភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​រា​ត្រីនេះ។ បណ្ឌិត គិន ភា ​ចង់​ឲ្យ កម្ពុជា ​អភិវឌ្ឍធនធានមនុស្ស និងពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​​សាធារណៈ​ ឲ្យ​ខ្លាំង​  ដើម្បីទាក់ទាញការវិនិយោគ​បរទេស ទៅលើ​ផ្នែក​ឧស្សាហកម្មធន់ធ្ងន់។ 

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ