អានតួអត្ថបទ
បទសម្ភាស

លោកស្រី អ៊ូ ទេពផល្លីន៖ បុគ្គលិកត្រូវពឹងផ្អែកទៅលើប្រាក់ធីបរបស់ភ្ញៀវ អត់មានប្រាក់ខែគោលទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពី​ប្រកាសផ្អាក​ជាបណ្តោះអាសន្ន​មិនបាន​ប៉ុន្មានម៉ោងផង​ ចំពោះ​សកម្មភាព​ មុខរបរ​ ឬអាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់នៃការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩​ ដូចជា​ខារ៉ាអូខេ​ រង្គសាល​ ឌីស្កូ​តែក​ជាដើម​ សម្រាប់​រយៈពេល៧ថ្ងៃ​ សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​អនុញ្ញាត​អាជីវកម្ម​ទាំងអស់​ខាងលើ​បើកដំណើរ​ការវិញ​ចាប់ពីថ្ងៃ​ទី៣០​ ខែវិច្ឆិកា​នេះទៅ។​ ដំណើរ​ការ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​ឡើងវិញ​នេះ​ ត្រូវបាន​ភ្ជាប់​លក្ខខណ្ឌ​គោរព​តាមវិធាន​សុខាភិបាល​ និង​ស្តង់ដារ​ SOP​ របស់​ក្រសួង​ទេសចរណ៍។​ លោកស្រី​ អ៊ូ ទេព​ផល្លីន​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ ​និង​សេវាកម្ម​កម្ពុជា ថ្លែងឲ្យ​ដឹងថា​ការបើក​ដំណើរ​ការអាជីវកម្ម​ខារ៉ាអូខេ​ រង្គសាល​ ឌីស្កូតែក​ ឡើងវិញ​ពេលនេះ​ មិនគ្រប់​គ្រាន់ទេ​ ដោយ​លោកស្រី​ទាមទារ​ឲ្យរដ្ឋ​ធានា​នូវប្រព័ន្ធ​គាំពារ​សង្គម​ដល់កម្មករ​ និង​យោជិត​នៃវិស័យនេះ​បន្ថែមទៀត។​  

លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ