អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត គី សេរីវឌ្ឍន៍៖ ការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនឹងមានប្រយោជន៍សេដ្ឋកិច្ចទាំងសងខាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ និងខេត្ត​បាត់ដំបង​នៃប្រទេសកម្ពុជា​ និង​អាជ្ញាធរ​ខេត្តស្រះកែវ​នៃប្រទេសថៃ​ ដែលមាន​ព្រំដែន​ជាប់គ្នា​ កាលពី​សប្តាហ៍មុន​បានបើក​កិច្ចពិភាក្សា​គ្នាមួយស្តី​ពីលទ្ធភាព​នៃការ​បើកដំណើរ​ការច្រកទ្វារ​ព្រំដែន​សំខាន់ៗ​មួយចំនួន​ឡើងវិញ។​ ការពិភាក្សា​គ្នានេះធ្វើឡើង​ ក្រោយ​ប្រទេស​ទាំងពីរ​បានបិទ​ច្រកអស់​ជាច្រើនខែ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ-១៩។​ លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍​ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃរាជបណ្ឌិត​សភាកម្ពុជា​មើលឃើញថា​ វានឹង​ផ្តល់សារៈ​សំខាន់​ដល់ប្រទេស​ទាំងពីរ​ ពោលគឺ​កម្ពុជា​អាច​បញ្ចេញ​កសិផល​របស់ខ្លួន​មួយចំនួន​ចូលទៅថៃ​ និង​អាចបញ្ជូន​ពលករ​ទៅថៃ​ដោយ​ស្របច្បាប់។​ ជាមួយគ្នានេះ​ ថៃ​ក៏មាន​ប្រយោជន៍​ដែរ​ គឺការ​បង្ហូរ​ទំនិញ​ថៃជាច្រើន​មុខចូល​មកកម្ពុជា​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ​ ធំជាង​គេនៅក្នុង​ប្រទេសអាស៊ាន។​

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ