អានតួអត្ថបទ
បទសម្ភាស

លោក នេត្រ ភក្ត្រា៖ កម្ពុជា និងអង្គការសហប្រជាជាតិបានចុះកិច្ចព្រមព្រៀងបន្ថែមរួចហើយ ដើម្បីបង្ហើយការងារសាលាក្តីខ្មែរក្រហមសេសសល់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ នៅ​ក្នុង​ខែធ្នូនេះ​ បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​ ០០៣​ និង​០០៤​ ទៅ​បោះ​ត្រា​ ហើយ​ដាក់​បញ្ចូល​នៅ​ក្នុង​បណ្ណសារ​ ដោយ​ឥត​ចាត់ការ​បន្ត​ ដោយ​រឿងនេះ​តុលាការ​កំពូលផ្តល់​ហេតុផល​ថា​គ្មាន​ដីការ​បញ្ចូន​រឿង​ទាំងនេះ​ទៅ​ជំនុំជម្រះ​ស្ថាពរ​ដែល​អាច​អនុវត្ត​បាន។​ លោក​ នេត្រ ភក្ត្រា​ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃសាលាក្តី​ខ្មែរ​ក្រហម​ បាន​បញ្ជាក់​ថា​សំណុំ​រឿង​ទាំង៤​ ដែល​មាន​នៅក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ស្ទើរតែ​បញ្ចប់​អស់​ហើយ​ នៅ​តែរង់ចាំ​សាល​ដីកា​តុលាការ​កំពូល​លើ​ករណី​បណ្តឹង​សារ​ទុក​របស់​លោក​ ខៀវ សំផន​ នៅ​ពេល​ខាងមុខ​នេះ​ប៉ុណ្ណោះ។​ លោក​ថា​ការងារ​ចុងក្រោយ​ដែល​នៅសេសសល់​គឺការងារ​កេរ​ដំណែល​របស់​តុលាការ​ ការ​គ្រប់គ្រង​ឯកសារ​នៅ​ក្នុង​បណ្ណសារ​ និង​នីតិវិធី​មួយ​ចំនួន​ទៀត​ដើម្បី​បិទ​បញ្ចប់​តុលាការ​កូនកាត់​នេះ ​ទៅតាម​ច្បាប់​ត្រឹមត្រូវ។​

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ