អានតួអត្ថបទ
បទសម្ភាស

លោកស្រី យ៉ាង សោភ័ណ្ឌ៖ ការចាប់ខ្លួនអ្នកតវ៉ា កាន់តែបញ្ឆេះកំហឹង និងបង្ហាញថា អាជ្ញាធរកាន់ជើងថៅកែ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មុន​បើក​ឆាក​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល២០២២ នគរបាល​ក្រុង​ភ្នំពេញ បា​នព័ទ្ធចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហជីពនិង​អ្នក​តវ៉ា​ ចំនួន​៩នាក់ ដែល​ធ្វើ​កូដកម្ម​ ជាង​២សប្តាហ៍មកហើយ​ នៅ​ខាង​មុខ​ក្រុម​ហ៊ុន​ល្បែងស៊ីសង​ ណាហ្កាវើលដ៍។ ចៅហ្វាយក្រុង​ភ្នំពេញ លោក ឃួង ស្រេង​ បាន​ប្រាប់វិទ្យុ​បារាំងRFI ថា «ក្រុម​អ្នក​តវ៉ា​ ធ្វើបាតុកម្ម​ខុស​ច្បាប់​ ដោយ​ទៅ​​ប្រមូលផ្តុំគ្នា នៅលើសួនច្បារ និង បិទផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ»។ ភ្លាមៗ លោកស្រី​ យ៉ាង សោភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធសហជីពកម្ពុជា ​បាន​ចេញ​សេចក្តីថ្លែងការ​ណ៍​ថ្កោល​ទោស​ការ​ចាប់ខ្លួន​នេះ ហើយ​​​«ទាមទារ​ឲ្យ​ដោះលែង​ ដោយ​គ្មាន​លក្ខខណ្ឌ»។​ លោកស្រី យល់ថា «ការ​ចាប់ខ្លួន​ គ្មាន​​នាំ​មកនូវ​ដំណោះស្រាយទេ តែ​កាន់តែ​បញ្ឆេះ​កំហឹង​កម្មករ» ហើយ​នេះ ក៏​បង្ហាញ​កាន់តែច្បាស់​ ថា« ​អាជ្ញាធរ​កាន់ជើង​ថៅកែ​ក្រុម​ហ៊ុន»។

លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា
លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា © FB/Yang Sophorn
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ