អានតួអត្ថបទ
បទសម្ភាស

លោក នី សុខា៖ ការបន្តចាប់ខ្លួនបុគ្គលិកណាហ្គាវើល គឺបង្កើនកំហឹងកាន់តែខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

យ៉ាង​ហោច​ណាស់​មេ​ដឹក​នាំ​សហជីព​ចំនួន​៣​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​ខណៈ​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើល ​នៅ​តែ​បន្ត​ទៅ​ធ្វើការ​តវ៉ា​។ ​មនុស្ស​៣​នាក់​ដែល​ចាប់ខ្លួន​បាន​នៅ​ថ្ងៃនេះ​ គឺមាន​កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និង​សុខ គង្គា ដែល​រត់​គេច​ខ្លួន​កន្លងមក​។ ​លោក នី សុខា ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ភ្ញៀវ​ប្រចាំ​ថ្ងៃ បាន​កត់សំគាល់​ថា ការ​តវ៉ា​របស់​បុគ្គលិក​ក្រុម​ហ៊ុន​នេះ គឺ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​។ លោកថា ការ​បន្ត​ចាប់​ខ្លួន​អ្នក​តវ៉ា មិន​មែន​ជា​ដំ​ណោះស្រាយ​ឡើយ​ ហើយ​នឹង​បង្កើន​កំហឹង​កាន់តែ​ខ្លាំង​ និង​បង្កើត​ភាព​អយុត្តិធម៌​លើរឿង​អយុត្តិធម៌​។

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ