អានតួអត្ថបទ
បទសម្ភាស

លោក សរ ចំរុង៖ អង្គការនៅពីក្រោយការតវ៉ារបស់បុគ្គលិកណាហ្គាវើល ចង់ចាក់ចង្កេះខ្ញុំ ឲ្យខ្ញុំលោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​RFI​នៅរាត្រីនេះ​ គឺលោក​ សរ ចំរុង ​ប្រធាន​គណៈកម្មការ​ សិទ្ធិមនុស្ស​ ទទួល​ពាក្យ​បណ្តឹង​ អង្កេត​ ទំនាក់​ទំនង​រដ្ឋសភា ​ព្រឹទ្ធសភា ​នៃរដ្ឋសភា។​ តំណាង​រាស្ត្រ​រូប​នេះ​អះអាង​ថា​ លោក​មិនបាន​ទទួល​ពាក្យ​បណ្តឹង​ណាមួយ​ពីក្រុម​បុគ្គលិក​ក្រុម​ហ៊ុនណាហ្គាវើល​ដែល​តវ៉ា​ជាង​កន្លះ​មក​នេះទេ។​ លោកថា​ ទាល់​តែមាន​ពាក្យ​បណ្តឹង​ទើបខាង​រដ្ឋសភា​ចេញមុខ​ធ្វើ​អន្តរាគមន៍។​ ដោយ​លើក​ឡើងថា វិវាទ​នេះស្ថិត​ក្នុងភារកិច្ច​របស់​ក្រសួង​ការងារ​ លោក សរ ចំរុង​ ថ្លែងថា ការ​លើក​ឡើង​របស់​អង្គការ​ដែល​នៅពីក្រោយ​ការតវ៉ា​នេះពីរឿង​តំណាង​មិនចេញ​មុខ​ធ្វើ​អន្តរាគមន៍​ គឺគ្រាន់​តែ​ជា​ល្បិច​ចាក់​ចង្កេះ​ឲ្យលោក​លោត​តែប៉ុណ្ណោះ។ ​

លោក សរ ចំរុង ប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា
លោក សរ ចំរុង ប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ