អានតួអត្ថបទ
បទសម្ភាស

លោក​ឧកញ៉ា ហ៊ុន ឡាក់​៖ បញ្ហាតម្លៃជាចំណុចខ្ទាស់សំខាន់នៃកិច្ចព្រមព្រៀងនាំអង្ករខ្មែរទៅទីម័រខាងកើត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ នា​រាត្រី​នេះ គឺ​លោក​ឧកញ៉ា​ ហ៊ុន ឡាក់ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ កិច្ច​ព្រម​ព្រៀង​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ប្រទេស​ទីម័រ​ខាង​កើត​កំពុង​រំកិល​ទៅ​មុខ បន្ទាប់​ពី​មាន​ការ​ជំរុញ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ទី​២៨​ធ្នូ។ បើ​តាម​លោក​ឧកញ៉ា​ ហ៊ុន ឡាក់ ការ​ចរចា​កិច្ច​ព្រមព្រៀង​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ទីម័រ​ខាង​កើត កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចរចា​ និង​រង់ចាំ​សេចក្តី​សម្រេច​ពី​ទីម័រ​ខាង​កើត​ផ្ទាល់​។ លោក​ឧកញ៉ា​ ហ៊ុន ឡាក់ បាន​បញ្ជាក់​ថា បញ្ហា​តម្លៃ នៅ​តែ​ជា​ចំណុច​ខ្ទាស់​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង ខណៈ​នា​ពេល​បច្ចុប្បន្ន អង្ករ​វៀតណាម​កំពុង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​អង្ករ​នៅ​ទីម័រ​ខាង​កើត​ក្នុង​តម្លៃ​ថោក បើ​ធៀប​នឹង​តម្លៃ​អង្ករ​ខ្មែរ​។

លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា
លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ