អានតួអត្ថបទ
បទសម្ភាស

លោក ឃួង ស្រេង៖ អ្នក​តវ៉ា​វិវាទ​ការងារ​ណា​ហ្គា​វើលដ៍​ ៨​នាក់​ទៀត​វិជ្ជមាន​កូវីដ​១៩ ​បន្ទាប់​ពី​យក​សំណាកនៅ​កោះ​ពេជ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​រាត្រី​នេះ គឺ​លោក​ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ។ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​ដល់​ក្រុម​អ្នក​តវ៉ា​ឲ្យ​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩​ជា​កំហិត​ បន្ទាប់​ពី​មាន​ការ​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​អូមីក្រុង​ ទៅ​លើ​អ្នក​តវ៉ា​មួយ​រូប​កាល​ពី​ថ្ងៃ​ទី​២៨​មករា​។ លោក​ ឃួង ​ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​រក​ឃើញ​អ្នក​តវ៉ា​ចំនួន​៨​នាក់​បន្ថែម​ទៀត ​មាន​វិជ្ជ​មាន​កូវីដ​១៩ ​បន្ទាប់​ពី​ធ្វើ​តេស្ត​យក​សំណាក​នៅ​កោះ​ពេជ្រ​។ លោក​ ឃួង​ ស្រេង​ លើក​ឡើង​ថា ​ការ​ធ្វើ​តេស្ត​យក​សំណាកលើ​ក្រុម​អ្នក​តវ៉ា​ពេល​នេះ ​មាន​សភាព​ពិបាក​ ដោយសារ​តែ​ការ​មិន​សហការ​ តែ​លោក​នៅ​តែ​អំពាវ​នាវ​ឲ្យ​អ្នក​តវ៉ា​ទាំង​អស់​ទៅ​ធ្វើ​តេស្ត​ ដើម្បី​បញ្ចៀស​ហានិភ័យ​ដល់​សុខភាព​សាធារណៈ​។​ 

លោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ
លោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ