អានតួអត្ថបទ
បទសម្ភាស

លោក ថុង ម៉េងដាវីដ៖ ជំនួប ហ៊ុន សែន-មូន ចេអ៊ីន នឹងជម្រុញកំណើននៃការដោះដូរពាណិជ្ជកម្ម និងជួយក្នុងដំណោះស្រាយអាស៊ាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ពេលនេះ​កំពុងស្ថិតនៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២​ ព្រមទាំង​មានការ​ទទួល​​ពាន​រង្វាន់​សន្តិភាព​កិត្តិយស​ស៊ុនហាក់ លើកទី​៥​ផង​ដែរ​។ រយៈពេល​៣​ថ្ងៃ​ នៃ​ការស្នាក់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ​លោក ហ៊ុន សែន ​មាន​ជំនួបជាច្រើន​ក្នុងនោះ​​ជំនួបជាមួយ​លោក មូន ចេអ៊ីន ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង និង​ជំនួប​ជាមួយ​លោក ​បាន គីមូន ​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ត្រូវបាន​ចាត់ទុក​ថា​មាន​សារៈសំខាន់​។ លោក​ ថុង ម៉េងដាវីដ ​អ្នកសិក្សា​​ស្រាវជ្រាវ​​នៃ​មជ្ឈមណ្ឌល​​មេគង្គ​​សម្រាប់​​ការសិក្សា​​យុទ្ធសាស្ត្រ​​ នៃ​វិទ្យា​ស្ថាន​​ចក្ខុវិស័យ​​អាស៊ី ដែលកំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែរនោះ ​បាន​ប្រាប់​វិទ្យុ​RFI​ ថា​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន និង​លោក មូន ចេអ៊ីន ​នឹងផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ ការគាំទ្រ​របស់​កូរ៉េ​ដល់​កម្ពុជា​នៅក្នុង​ដំណោះស្រាយ​បញ្ហា​ធំ​ៗ​របស់​អាស៊ាន​។

លោក ថុង ម៉េងដាវីដ អ្នកសិក្សាស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
លោក ថុង ម៉េងដាវីដ អ្នកសិក្សាស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ