អានតួអត្ថបទ
បទសម្ភាស

អ្នកស្រី អ៊ូ ទេពផល្លីន៖ ចំណាត់ការរបស់អាជ្ញាធរគឺធ្វើឲ្យក្រុមអ្នកតវ៉ាបាក់ស្បាត តែការតវ៉ានៅតែបន្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

អតីត​បុគ្គលិក ​និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៏​នៅថ្ងៃ​អង្គារ​នេះ បាននាំគ្នា​ចេញទៅ​ធ្វើ​កូដកម្ម​ជាថ្មី​ម្តងទៀត ​បើទោះណា​ជាមាន​ការឃាត់ខ្លួន​ពួកគេ​ចំនួន​ជាង​៦០​នាក់ ​កាលពី​ម្សិលមិញ​ក៏ដោយ​។ ជាការតវ៉ា​ដើម្បី​ឲ្យមាន​សហជីព​នៅ​កន្លែង​ការងារ ​និងស្នើឲ្យ​មាន​ការ​ដោះលែង​តំណាង​របស់​ពួកគេ​ដែល​កំពុង​ជាប់ឃុំ​។ ដូចគ្នាដែរ​នៅថ្ងៃ​នេះ ​មិនខុស​ពីថ្ងៃ​ម្សិលមិញ​ទេ ក្រុម​អ្នកតវ៉ា​ត្រូវបាន​រារាំង​ដោយ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ​ហើយ​ពួកគេ​ត្រូវបាន​ចាប់ដាក់​រថយន្ត​ក្រុង​វែង​ៗ​ដដែល​។ អ្នកស្រី ​អ៊ូ ទេពផល្លីន ​ប្រធាន​សហព័ន្ធ​សហជីព ​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​ថ្លែងថា​ក្រុម​បុគ្គលិក​មិនមាន​ការ​រាថយ ​ក្នុងការ​ចេញមក​តវ៉ា​ទាមទារ​សិទ្ធិ​ទេ បើទោះណាជា​មានការ​រារាំង​ពី​សមត្ថកិច្ច​ក៏ដោយ​។

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ