អានតួអត្ថបទ
បទសម្ភាស

លោក ផុន ខេមរិន្ទ៖ ភាពស្ងប់ស្ងាត់និងធនធានជីវៈចម្រុះសម្បូរបែប ជាតម្លៃមិនអាចកាត់ថ្លៃបាននៃឧទ្យានជាតិវីរៈជ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុបារាំង​អន្ដរជាតិ​ RFI នាថ្ងៃនេះ​ គឺលោក ផុន ខេមរិន្ទ​ ប្រធានមន្ទីរ​បរិស្ថាន​ខេត្តរតនគិរី។​ ឆ្លើយនឹង​សំណួររបស់​ អ៊ឹម រចនា​ លោក ផុន ខេមរិន្ទ​ បានលើក​ឡើង​ពីសក្កានុពល​នៃតំបន់​ទេសចរណ៍​ធម្មជាតិ​នៅខេត្តរតនគិរី​ ដោយចំពោះ​ឧទ្យានជាតិវីរៈជ័យ។ ​ឧទ្យានជាតិវីរៈជ័យ​ ដែលមាន​ផ្ទៃដី៧លានហិកតា​ គ្របដណ្ដប់​នៅក្នុងខេត្តបី​ គឺរតនគិរី មណ្ឌលគិរី​ និង​ស្ទឹងត្រែង ​ត្រូវកំណត់​ជាតំបន់​បេតិកភណ្ឌអាស៊ាន ​ដែលមាន​ធនធាន​ជីវៈចម្រុះសម្បូរបែប។​ មិនត្រឹមតែ​ប៉ុណ្ណោះ ​ឧទ្យានជាតិ​ដែលកម្រ​មានអ្នក​ទេសចរ​ទៅដល់មួយនេះ ​បានរួមចំណែក​ផ្ដល់ចំណូល​ដល់កម្ពុជា​ថែមទៀត​ តាមរយ:​ការលក់កាបូន​ទៅប្រទេសដទៃ។​ ទាំងនេះ​ជាតម្លៃមិន​អាច​កាត់ថ្លៃបាន​នៃឧទ្យានជាតិវីរៈជ័យ​ ដែលលោក​ ផុន ខេមរិន្ទ​ ប្ដេជ្ញាការពារ​ ថែរក្សា ​និងចង់​ឲ្យភ្ញៀវទេសចរ​បានទៅកម្សាន្ត​ឲ្យបានច្រើន។​

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ