អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត រ៉ូ វណ្ណៈ៖ កម្ពុជាមិនអាចខ្វះរុស្ស៊ីទេ តែស្ថានភាពបច្ចុប្បន្នកម្ពុជាត្រូវការអឺរ៉ុប អាមេរិក ចិន... ជាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសកម្ពុជា​បានបោះឆ្នោត​គាំទ្រអ៊ុយក្រែន​ នៅក្នុង​សង្គ្រាមរុស្ស៊ី ​និងអ៊ុយក្រែន ​ហើយក៏​បានចូលរួម​នៅក្នុង​ប្រទេស​ co-sponsor ផងដែរ។​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យល់ថា​ រុស្ស៊ីនឹង​មានការ​ខឹងសម្បារ​នឹង​កម្ពុជា ​ក៏ប៉ុន្តែ​លោកថា​កម្ពុជា​ជារដ្ឋអធិបតេយ្យ ​និងមានសិទ្ធិ​ធ្វើសកម្មភាព​ដើម្បីការពារសច្ចៈធម៌​ ហើយ​កម្ពុជា​ ក៏ត្រូវមាន​ការទទួល​ខុសត្រូវ​ក្នុងឋានៈ​ជាសមាជិក​អង្គការ​សហប្រជាជាតិ​ផងដែរ​។ លោកបណ្ឌិត ​រ៉ូ វណ្ណៈ​ សហស្ថាបនិកវិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ យល់ថា​កម្ពុជា​ក៏ត្រូវការរុស្ស៊ីដែរ​ តែនៅ​ក្នុង​ក្របខណ្ឌថ្មីនេះ ​កម្ពុជាត្រូវការ​អឺរ៉ុប អាមេរិក ចិន​ និងត្រូវ​ការ​ប្រទេសជាមិត្តដទៃ​ទៀត​ ខណៈដែល​លោកគិត​ថារុស្ស៊ី​មើលឃើញ​កម្ពុជាមិនស្ថិត​នៅក្នុងក្រសែភ្នែកធំ​ដុំណាមួយ​ក្រោម​ឥទ្ធិពល​របស់លោកពូទីន​ឡើយ។​

លោកបណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
លោកបណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ