អានតួអត្ថបទ
បទសម្ភាស

លោក នេត្រ ភក្ត្រា៖ កម្ពុជា​​នឹង​បាត់​បង់​ធនធាន​សត្វ​ព្រៃ​​ដ៏​មាន​តម្លៃ បើ​គ្មាន​វិធានការ​បន្ទាន់​ទេ​នោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​រាត្រី​នេះ គឺ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​។ ក្រសួង​បរិស្ថាន​និង​អង្គការ​ជា​ដៃ​គូ​ពាក់ព័ន្ធ ទើប​តែ​ដាក់​ចេញ​នូវ​យុទ្ធនាការ «អន្ទាក់-សូន្យ» ដើម្បី​បញ្ចប់​វិបត្តិ​អន្ទាក់ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ សម្រាប់លោក នេត្រ ភក្ត្រា ធនធាន​សត្វ​ព្រៃ​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដោយ​សារ​តែ​វិបត្តិ​នៃ​ការ​បរបាញ់ និង​ការ​ដាក់​អន្ទាក់​ដោយ​ខុស​ច្បាប់​។ អ្នក​នាំ​ពាក្យ​រូប​នេះ​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​គ្មាន​វិធានការ​បន្ទាន់​នោះ​ទេ កម្ពុជា​នឹង​ប្រឈម​នឹង​ការ​បាត់​បង់​ធនធាន​សត្វ​ព្រៃ​របស់​ខ្លួន ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ជា​សកល ក្នុង​ពេល​អនាគត​ខាង​មុខ ជាក់​ជា​ពុំ​ខាន​។

លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន នៅ​ក្នុង​សន្និសីទ​កាសែត​បើក​យុទ្ធនាការ «អន្ទាក់-សូន្យ» ថ្ងៃ​ទី​០២ មីនា ២០២២។
លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន នៅ​ក្នុង​សន្និសីទ​កាសែត​បើក​យុទ្ធនាការ «អន្ទាក់-សូន្យ» ថ្ងៃ​ទី​០២ មីនា ២០២២។ © នេត្រ ភក្ត្រា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ